
ការការពារនិងថែទាំធ្មេញ
ការពិនិត្យធ្មេញជាប្រចាំ ការសម្អាតធ្មេញដោយទន្តបណ្ឌិត និងការរកឃើញបញ្ហាបានឆាប់រហ័ស គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពមាត់ធ្មេញល្អពេញមួយជីវិត។
អ្វីដែលយើងព្យាបាល
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ផ្តល់សេវាព្យាបាលធ្មេញគ្រប់ជំនាញនៅកន្លែងតែមួយ។ មិនថាអ្នករស់នៅក្នុងប្រទេសកម្ពុជា ឬមកពីបរទេសទេ ក្រុមការងាររបស់យើងនឹងជួយណែនាំ និងថែទាំអ្នកគ្រប់ដំណាក់កាលនៃការព្យាបាល។
11
ជំនាញឯកទេស
37
ទន្តបណ្ឌិតឯកទេស
5
សាខា

ការពិនិត្យធ្មេញជាប្រចាំ ការសម្អាតធ្មេញដោយទន្តបណ្ឌិត និងការរកឃើញបញ្ហាបានឆាប់រហ័ស គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពមាត់ធ្មេញល្អពេញមួយជីវិត។

កែប្រែស្នាមញញឹមរបស់អ្នកជាមួយការបិតធ្មេញ veneer porcelain ការធ្វើធ្មេញអោយស ការកែសម្ភស្សធ្មេញ និងការប៉ះធ្មេញពណ៌ដូចធម្មជាតិ។
ការព្យាបាលរន្ធឫសធ្មេញ ផ្តោតលើការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហានៅខាងក្នុងធ្មេញ ជាពិសេសសរសៃប្រសាទធ្មេញ និងប្រឡាយឫសធ្មេញ។ វាជាការព្យាបាលដ៏សំខាន់សម្រាប់ការបំបាត់ការឈឺចាប់ កម្ចាត់ការឆ្លងមេរោគ និងជួយរក្សាធ្មេញធម្មជាតិរបស់អ្នកឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

ធ្មេញស្រោប E-Max និង Zirconia ដែលមានភាពរឹងមាំខ្ពស់ ត្រូវបានរចនាដោយបច្ចេកវិទ្យាឌីជីថល និងផលិតនៅ មជ្ឈមណ្ឌលផលិតគ្រាប់ធ្មេញផ្ទាល់របស់យើង ដើម្បីផ្តល់នូវភាពសុក្រិត និងសោភ័ណភាពដូចធ្មេញធម្មជាតិ។

ពត់តម្រង់ធ្មេញឱ្យស្មើស្អាតដោយភាពងាយស្រួល និងសោភ័ណភាព ជាមួយនឹង Clear Aligner (CA), Invisalign ឬដែកពត់ធ្មេញ និង សេរ៉ាមិច។

ផ្តល់ការថែទាំសុខភាពមាត់ធ្មេញប្រកបដោយភាពរួសរាយរាក់ទាក់សម្រាប់កុមារ ចាប់ពីទារករហូតដល់វ័យជំទង់។ សេវាកម្មរួមមាន ការពិនិត្យ និងថែទាំបង្ការ ការប៉ះធ្មេញ ការបិទរន្ធចង្អូរធ្មេញ (Sealants) និងការវាយតម្លៃបញ្ហាតម្រឹមធ្មេញតាំងពីដំណាក់កាលដំបូង ដើម្បីជួយឱ្យកុមារមានសុខភាពមាត់ធ្មេញល្អ និងការលូតលាស់ធ្មេញប្រក្រតី។

ការព្យាបាលជំងឺអញ្ចាញធ្មេញ ផ្តោតលើការការពារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺដែលប៉ះពាល់ដល់អញ្ចាញធ្មេញ និងឆ្អឹងទ្រទ្រង់ធ្មេញ ដែលជាគ្រឹះសំខាន់សម្រាប់ការរក្សាធ្មេញធម្មជាតិឱ្យរឹងមាំ និងមានសុខភាពល្អយូរអង្វែង។

ជម្រើសជំនួសធ្មេញដែលអាចដោះដាក់បាន តាមតម្រូវការរបស់អ្នក រួមមាន ធ្មេញស្និតពេញមាត់ (Full Dentures), ធ្មេញស្និតផ្នែកខ្លះ (Partial Dentures) និង ធ្មេញស្និតទ្រទ្រង់ដោយបង្គោលធ្មេញ (Implant-Supported Dentures) ដែលត្រូវបានរចនាឡើងដើម្បីស្តារឡើងវិញនូវមុខងារទំពារ ការនិយាយ និងសោភ័ណភាពស្នាមញញឹម ឱ្យមានភាពធម្មជាតិ និងមានទំនុកចិត្តជាងមុន។

ការជំនួសធ្មេញអចិន្ត្រៃយ៍ដោយការដាំបង្គោលធ្មេញ ទីតានីញ៉ូម (Titanium) ។ កាំដាំបង្គោលធ្មេញតែមួយ, ដាំបង្គោលធ្មេញស្ពាន, និងដំណោះស្រាយធ្មេញពេញមួយមាត់ជាមួយការដាំបង្គោលធ្មេញ All-on-4, 6 & 8។

ដកធ្មេញព្រៃ បណ្តុះថែមឆ្អឹង វះកាត់លើកប្រហោងឆ្អឹងស៊ីនូស (Sinus Lift) និងការវះកាត់ផ្សេងៗទៀត ដែលអនុវត្តដោយទន្តបណ្ឌិតឯកទេសវះកាត់មាត់ធ្មេញរបស់យើង។

សម្រាប់អ្នកជំងឺដែលត្រូវការស្តារ ឬកសាងមុខងារ និងសោភ័ណភាពមាត់ធ្មេញឡើងវិញទាំងមូល យើងផ្តល់នូវការរៀបចំផែនការព្យាបាលយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយ ដោយរួមបញ្ចូលបច្ចេកទេស និងវិធីសាស្ត្រព្យាបាលទំនើបជាច្រើន ដើម្បីសម្រេចបាននូវលទ្ធផលល្អបំផុត ស្របតាមតម្រូវការ និងស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។

ការធ្វើធ្មេញឱ្យសដោយទន្តបណ្ឌិតជំនាញនៅមន្ទីរពេទ្យ ដោយប្រើបច្ចេកវិទ្យា Beyond® ឡាស៊ែ ដែលអាចជួយឱ្យធ្មេញសរហូតដល់ 14 កម្រិត ក្នុងការព្យាបាលតែមួយលើក។

យើងផ្តល់ការព្យាបាលដោយប្រើឧបករណ៍ពាក់ក្នុងមាត់ និងស្ព្លីន (Splints) ដោយមិនចាំបាច់វះកាត់ ដើម្បីជួយកាត់បន្ថយការគេងស្រមុក និងព្យាបាលជំងឺស្ទះផ្លូវដង្ហើមពេលគេងកម្រិតស្រាលដល់មធ្យម (Obstructive Sleep Apnea)។ ការព្យាបាលនេះអាចជួយបង្កើនគុណភាពនៃការគេង និងសុខភាពទូទៅរបស់អ្នក។
ផ្ញើសារ ឬទូរស័ព្ទមក យើងខ្ញុំនឹងជួយអ្នករកដំណោះស្រាយដ៏ត្រឹមត្រូវ។