ស្លាកសញ្ញា មន្ទីរពេទ្យទន្តសាស្ត្រ រំចង់
លទ្ធផលព្យាបាល
មុន & ក្រោយព្យាបាលការពត់តម្រង់ធ្មេញ

ការពត់តម្រង់ធ្មេញ — ករណីទី 2

បញ្ហាការខាំមិនត្រូវគ្នា (Crossbite) និងធ្មេញចង្អៀត ត្រូវបានកែតម្រូវដោយជោគជ័យ តាមរយៈការពត់តម្រង់ធ្មេញដោយឧបករណ៍ដែក (Metal Braces) រួមជាមួយការដកធ្មេញថ្គាមតូច (Premolars) មួយចំនួន ដើម្បីបង្កើតចន្លោះសមស្របសម្រាប់ការរៀបចំធ្មេញ។

18–24 ខែការពត់តម្រង់ធ្មេញដោយដកធ្មេញខ្លះចេញ ដើម្បីកែតម្រូវបញ្ហាការខាំំមិនត្រូវគំណាំ (Crossbite)
Profile view — before treatment
Profile view — after treatment, crossbite corrected

កំណត់ត្រាព្យាបាល

ប្អូនស្រីអាយុ 22 ឆ្នាំម្នាក់ បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដោយមានបញ្ហាធ្មេញខាំមិនត្រូវគ្នា។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្ថានភាពធ្មេញ ទន្តបណ្ឌិតបានណែនាំឱ្យធ្វើការពត់តម្រង់ធ្មេញ ដើម្បីកែតម្រូវការខាំធ្មេញឱ្យមានលក្ខណៈប្រក្រតីឡើងវិញ។ ក្នុងផែនការព្យាបាល ធ្មេញថ្គាមធំខាងក្រោយ (**ធ្មេញថ្គាមទាល់**) ចំនួន 3 គ្រាប់ គឺធ្មេញលេខ 18, 38 និង 48 ត្រូវបានដកចេញ ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាល សម្រួលដល់ការថែរក្សាអនាម័យមាត់ធ្មេញ និងរួមចំណែកដល់ការកែលម្អសម្រស់ និងទម្រង់មុខរបស់អ្នកជំងឺ។ លើសពីនេះ ធ្មេញលេខ 34 និង 44 ក៏ត្រូវបានដកចេញផងដែរ ដើម្បីបង្កើតចន្លោះសមស្របសម្រាប់ការរៀបចំធ្មេញឱ្យមានរបៀបរៀបរយ។ ការព្យាបាលត្រូវបានអនុវត្តដោយការពត់តម្រង់ធ្មេញជាមួយឧបករណ៍ដែក (Metal Braces) ក្នុងរយៈពេល 2 ឆ្នាំ។ លទ្ធផលចុងក្រោយបានបង្ហាញពីការកែតម្រូវបញ្ហាធ្មេញខាំមិនត្រូវគ្នាបានទាំងស្រុង និងធ្វើឱ្យធ្មេញមានសណ្តាប់ធ្នាប់ល្អ ស្រស់ស្អាត និងមានភាពសមស្របជាងមុន។ អ្នកជំងឺមានការពេញចិត្តយ៉ាងខ្លាំងចំពោះស្នាមញញឹមថ្មី និងទម្រង់មុខដែលប្រសើរឡើងរបស់ខ្លួន។

សង្ខេបការព្យាបាល

ប្រភេទ
ការពត់តម្រង់ធ្មេញ
ការព្យាបាល
ការពត់តម្រង់ធ្មេញដោយដកធ្មេញខ្លះចេញ ដើម្បីកែតម្រូវបញ្ហាការខាំំមិនត្រូវគំណាំ (Crossbite)
រយៈពេលព្យាបាល
18–24 ខែ

* ករណីដែលបង្ហាញមានការយល់ព្រមពីអ្នកជំងឺ។ លទ្ធផលម្នាក់ៗអាចខុសគ្នាអាស្រ័យលើសុខភាពមាត់ធ្មេញ កំហាប់ឆ្អឹង និងភាពស្មុគស្មាញនៃការព្យាបាល។