ស្លាកសញ្ញា មន្ទីរពេទ្យទន្តសាស្ត្រ រំចង់
រំចង់ និងសហគមន៍

Ongoing

កម្មវិធីគ្លីនិកសហគមន៍ចល័ត

គ្លីនិកធ្មេញចល័តរបស់ រំចង់ ធ្វើដំណើរទៅកាន់តំបន់ជនបទនៅកម្ពុជា ជាប្រចាំ ដើម្បីផ្តល់សេវាថែទាំធ្មេញដែលមានបរិក្ខារបំពេញលេញ ដល់ប្រជាជនដែលមិនអាចចូលដំណើរការទទួលការព្យាបាលបាន។ សេវាកម្មទាំងអស់ត្រូវបានផ្តល់ដោយឥតគិតថ្លៃ។

Roomchang mobile community dental clinic in rural Cambodia

ការថែទាំសុខភាពមាត់ធ្មេញ គឺជាបេសកកម្មស្នូលរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។ តាមរយៈកម្មវិធីគ្លីនិកសហគមន៍ចល័ត យើងនាំយកសេវាថែទាំសុខភាពមាត់ធ្មេញចាំបាច់ទៅកាន់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដែលខ្វះលទ្ធភាពទទួលបានសេវាទន្តសាស្ត្រ។ ក្រុមបុគ្គលិកព្យាបាលរបស់យើងបានស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួន ដើម្បីផ្តល់សេវាព្យាបាលទាំងអស់ដោយឥតគិតថ្លៃ។

បន្ថែមពីលើការព្យាបាល កម្មវិធីអប់រំអំពីសុខភាពមាត់ធ្មេញរបស់រំចង់ ក៏ផ្តោតសំខាន់លើការការពារ និងការបង្កើតទម្លាប់ថែទាំមាត់ធ្មេញល្អសម្រាប់កុមារ និងយុវជនជំនាន់ក្រោយ។ យើងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាអនាម័យមាត់ធ្មេញនៅផ្ទះ ដូចជាការដុសធ្មេញ និងការប្រើខ្សែសម្អាតចន្លោះធ្មេញឱ្យបានត្រឹមត្រូវ។

កម្មវិធីនេះត្រូវបានអនុវត្តនៅតាមសាលារៀន និងអង្គការជាច្រើនក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីឱ្យកុមារ និងគ្រួសារកាន់តែច្រើន ទទួលបានចំណេះដឹង និងការណែនាំអំពីសុខភាពមាត់ធ្មេញពីអ្នកជំនាញ។